ដំណើរកម្សាន្តប្រចាំឆ្នាំ ២០១៨

កាលពីថ្ងៃទី ០៨-០៩ ខែធ្នូ ឆ្នាំ ២០១៨ សាលាអន្តរជាតិប្រ៊ីលលានស៍បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ ទៅកាន់ កំពត-កែប-បូកគោ ដើម្បីបង្កើតនូវសាមគ្គីភាព និងភាពស្និតស្នាល ក៏ដូចជាបរិយាកាសរីករាយយ៉ាងក្រៃលែងតាមរយៈការកម្សាន្តនៅតាមរមណីដ្ឋានបែបធម្មជាតិដ៏ស្រស់បំព្រងនៅក្នុងប្រទេសកម្ពុជារបស់យើង។

ក្នុងបរិយាសកាសដ៏សែនរីករាយនោះ លោកស្រី ញ៉ិល ខេមរា ជានាយិកានៃសាលាអន្តរជាតិប្រ៊ីលលានស៍ បានផ្តល់នូវបណ្ណសរសើរជូនដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ និងការចាប់រង្វាន់សម្រាប់បុគ្គលិក ព្រមទាំងការលែងល្បែងកម្សាន្តឈ្នះរង្វាន់ និងការដូរអនុស្សាវរីយ៍ជាច្រើន។

លើសពីនេះទៅទៀត សាលាអន្តរជាតិប្រ៊ីលលានស៍ក៏បានចូលរួមសម្អាតបរិស្ថាននៅតាមឆ្នេរសមុទ្រកែប ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការផ្តល់ភាពជាគំរូសម្រាប់ប្អូនៗសិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយផងដែរ។

Leave a comment