Parent-Teacher Conferences

Brilliance International School of Phnom Penh on January 17th and 18th, 2019 held Parent-Teacher Conferences. This conference allows homeroom teacher and parents or guardians have a great opportunity to share academic progress report based on classroom observation and assessment.

During the event, homeroom teacher can be informed about students ‘strengths, weaknesses and behaviors in the classroom and especially try to find teaching methodology to support students ‘learning so that they are able to achieve school objective.

We would like to take this opportunity to thank parents or guardians, teachers and staff who spent their busy time with us to make this conference happen.

កាលពីថ្ងៃទី ១៧-១៨ ខែ មករា ឆ្នាំ ២០១៩ សាលាអន្តរជាតិប្រ៊ីលលានស៍ បានរៀបចំកិច្ចជំនួបពិភាក្សារវាងមាតាបិតា ឬអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់។ ជំនួបពិភាក្សានេះ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ លោក លោកស្រីដែលជាមាតាបិតា ឬអាណាព្យាបាលសិស្ស អាចចោទសួរជាសំណួរ ឬចម្ងល់ និងសំណូមពរទៅដល់គ្រូបន្ទុកថ្នាក់ ទាក់ទងនឹងការវាយតម្លៃនៅក្នុងបណ្ណលទ្ធផលសិក្សា។

អំឡុងពេលណាត់ជួប លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ នឹងធ្វើការផ្តល់នូវព័ត៌មានមួយចំនួនដូចជា៖ ចំណុចខ្លាំង ចំណុចខ្សោយរបស់សិស្ស និងសកម្មភាពនៅក្នុងថ្នាក់រៀន បន្ថែមពីនេះទៅទៀត ពួកគាត់ក៏បានពិភាក្សា និងរិះរកវិធីសាស្ត្របង្រៀនបន្ថែម ដើម្បីឲ្យសិស្សរបស់ពួគគាត់មានការរីកចម្រើន និងទទួលបានលទ្ធផលល្អនៅវគ្គសិក្សាត្រីមាសក្រោយៗ និងសម្រេចឲ្យបានដូចដែលគោលការណ៍របស់សាលាបានកំណត់។

ឆ្លៀតក្នុងឱកាសនេះ សាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលជាមាតាបិតា ឬអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ និងបុគ្គលិកទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងធ្វើឲ្យកិច្ចជំនួបពិភាក្សានេះដំណើរការទៅយ៉ាងរលូន។

 

Tags

Leave a comment